សេវាសំរាកព្យាបាល និងការថែរក្សា
តេីលោកអ្នក ឬអ្នកជាទីស្រឡាញ់របស់លោកអ្នកមានអាការៈរោគមួយចំនួនដូចខាងក្រោមនេះដែរឬទេ?
អ្នកជម្ងឺមួម៉ៅ កាច ទ្បេះទ្បះ អាកប្បកិរិយាច្រងេ៉ងច្រង៉ាង និយាយច្រេីន និយាយតែឯង
និងស្តាប់មិនយល់មានជំនឿខុសប្លែកពីធម្មតា អួតអាងខ្លួនឯង លឺសំទ្បេង ឬមេីលឃេីញ
នូវអ្វីដែលអ្នកផងទាំងពួង ស្តាប់មិនលឺ ឬមេីលមិនឃេីញ។
អ្នកជម្ងឺមានអាកប្បកិរិយាចំឡែក កាចនិងបង្កគ្រោះថ្នាក់ដល់ខ្លួនឯងនិងអ្នកដ៏ទៃ
អ្នកជម្ងឺពិបាកក្នុងការគ្រប់គ្រងដោយក្រុមគ្រួសារ
អ្នកជម្ងឺមិនទទួលស្គាល់ខ្លួនឯងថាមានជម្ងឺ
អ្នកជម្ងឺមិនព្រមលេបថ្នាំ
ចូរលោកអ្នកធ្វេីការស្វែងយល់អំពីសេវាសម្រាកព្យាបាលជម្ងឺផ្លូវចិត្ត?
ក្រុមជម្ងឺផ្លូវចិត្តក៏ដូចជាក្រុមជម្ងឺផ្លូវកាយផងដែរ គឺមានច្រេីនប្រភេទ ច្រេីនសណ្ថាន និងច្រេីនកំរិត។ ប្រភេទមួយចំនួនអាចនឹងចាប់ផ្តេីមក្នុងសភាពធ្ងន់ធ្ងរ និងស្រួចស្រាវតាំងតែពីដំបូងតែម្តង ព្រមទាំងបង្កឲ្យមានគ្រោះថ្នាក់គួរឲ្យតក់ស្លុត។ ការគ្រោះថ្នាក់មិនត្រឹមតែបង្កទៅលេីអ្នកជម្ងឺប៉ុណ្ណោះទេ តែវាក៏នឹងអាចនាំឲ្យគ្រោះថ្នាក់ដល់សមាជិកក្នុងគ្រួសារ និងសហគមន៍លោកអ្នកផងដែរ ក្រុមជម្ងឺទាំងអស់នេះហេីយដែលតំរូវឲ្យពួកគេសម្រាកពេទ្យ និងមានការតាមដានថែរក្សាដោយយកចិត្ត ទុកដាក់យា៉ងម៉ត់ចត់ពីក្រុមគ្រូពេទ្យជំនាញ។ ក្រុមជម្ងឺទាំងនោះដូចជា៖
១- ក្រុមជម្ងឺវិកលចរិក:
ក្រុមជម្ងឺវិកលចរិកអាចបណ្តាលមកពីបញ្ហាផ្សេងៗដូចជា បញ្ហាសង្គមសាស្ត្រ បញ្ហាចិត្តសាស្រ្ត បញ្ហាផ្លូវកាយមួយចំនួនដូចជាអ្នកជម្ងឺរបួសក្បាលក្រោយការគ្រោះថ្នាក់ចរាចរ ក្រោយពីជំម្ងឺ Strok និងមានក្រុមជម្ងឺផ្លូវកាយផ្សេងទៀត។ ក្រៅអំពីបញ្ហាខាងលេីនៅមានជម្ងឺវិកលចរិកមួយចំនួនទៀត ដែលបង្កទ្បេីងដោយបញ្ហាជីវសាស្ត្រដូចជា ការសេព្វគ្រឿងញៀន និងគ្រឿងស្រវឹង។
ក្រុមជម្ងឺប្រភេទទាំងនោះមានរោគសញ្ញាភាគច្រេីនស្តែងចេញមានលក្ខណះ មួម៉ៅ កាច ទ្បេះទ្បះ អាកប្បកិរិយាច្រងេ៉ងច្រង៉ាង និយាយច្រេីន និយាយតែឯង និងស្តាប់មិនយល់ មិនទទួលស្គាល់ខ្លួនឯងថាមានជម្ងឺ មានជំនឿខុសប្លែកពីធម្មតា អួតអាងខ្លួនឯង លឺសំទ្បេងឬមេីលឃេីញនូវអ្វីដែលអ្នកផងទាំងពួង ស្តាប់មិនលឺឬមេីលមិនឃេីញ។
រោគសញ្ញាដូចបានរៀបរាប់ខាងលេីមិនត្រឹមតែគ្រូពេទ្យជំនាញងាយក្នុងការធ្វេីវិនិច្ឆ័យប៉ុណ្ណោះទេ សូម្បីតែសមាជិកក្នុងក្រុមគ្រួសារមួយណាក៏គង់នឹងអាចសន្មត់បានថាគាត់កំពុងមានជម្ងឺផ្លូវចិត្តធ្ងន់ធ្ងរផងដែរ ក៏ប៉ុន្តែជាអកុសលក្រុមគ្រួសារមួយចំនួនដោយភាពភណ្ឌច្រទ្បំ ដោយការរេីសអេីង និងដោយភាពមានជំនឿស៊ប់ពំុបានធ្វេីការត្រិះរិះពិចារណា និងពិគ្រោះពិភាក្សាឲ្យបានល្អិតល្អន់ធ្វេីឲ្យពួកគេបញ្ជូនសមាជិកគ្រួសារ ដែលមានជម្ងឺដូចខាងលេីទៅធ្វេីការព្យាបាលទាំងខុសគោលដៅដែលជាលទ្ធផល អ្នកជម្ងឺខ្លះឈានទៅដល់សភាពរាំុរ៉ៃ និងខ្លះឈានទៅដល់ការបាត់បង់ជីវិតទៀតផងក៏សឹងមាន។ យេីងបានសង្កេតឃេីញថាការព្យាបាលតាមបែបជំនឿស៊ប់ទាំងនោះវាហាក់ដូចជាការធ្វេីទារុណកម្មទៅលេីអ្នកជម្ងឺទៅវិញ ពីព្រោះពួកគេត្រូវបាន៖
វាយទៅដោយរំពាាត់គ្រប់បែបយ៉ាងលេីខ្លួនប្រាណ។
បញ្ច្រកដោយទឹកសាច់ជូ ទឹកក្បុង ឬទឹកមូត្រសត្វលាយនឹងចំណាំងឈេី ដែលគ្មានលក្ខណៈ
វិទ្យាសាស្ត្រត្រឹមត្រូវ។
ដុតខ្លួនប្រាណឬលេីផ្ទៃមុខនឹងភ្លេីងធូបទាំងបាច់ធំ ប៉ាតឬលាបមុខដោយម្ទេសបុកឬប្រេងកូទ្បា
ឃ្លុំភួយឬក្រណាត់តង់បំពក់ផែ្សងដែលមានក្លិនឈួលនិងឆ្អេះឆ្អាប ។ល។ និង ។ល។
របៀបអន្តរាគមន៍ដូចខាងលេីគឺក្នុងគោលបំណងបណ្តេញខ្មោចឬព្រាយបីសាច។ នៅចុងបញ្ចប់ដោយការអស់សង្ឃឹមតាមរយៈការ ព្យាបាលដូចខាងលេីហេីយមិនទទួលបានលទ្ធផល ខាតបង់ពេលវេលា ប្រាក់កាស រីឯសភាពជម្ងឺកាន់តែដុនដាប និងដោយមានការរេីសអេីងពីសំណាក់សង្គមនោះទៀតផង ក្រុមគ្រួសារខ្លះក៏សំរេចឃំុឃាំងអ្នកជម្ងឺទុកក្នុងបន្ទប់ដាច់ដោយទ្បែកពីសមាជិកគ្រួសារឯ ទៀតក្នុងសភាពឯកកោ អ្នកជម្ងឺខ្លះទៀតចងច្រវាក់ទុកចោលនៅក្រោមផ្ទះ ក្រោមដេីមឈេី ហាលភ្លៀងហាលខ្យល់មូសខាំ និងគ្មានការថែរក្សាបានដិតដល់ពីសំណាក់ក្រុមគ្រួសារនោះទ្បេីយ។
២- ជម្ងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ
ក្រៅពីក្រុមជម្ងឺវិកលចរិក ក្រុមជម្ងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរមួយចំនួន ចាំបាច់ណាស់តំរូវឲ្យមានការសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ និងតំរូវឲ្យមានការថែរក្សាយ៉ាងដិតដល់ ឃ្លាំមេីលដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញ និងគ្រួសារ ពីព្រោះពួកគេអាចនឹងបង្កឲ្យមានគ្រោះថ្នាក់ និងសោកវិនាសកម្មយ៉ាងខ្លោចផ្សាដូចជា ការធ្វេីអត្តឃាដ ឬមនុស្សឃាដក្នុងពេលណាមួយដោយមិនអាចរំពឹងទុកជាមុនជាដាច់ខាត។
ជម្ងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរស្តែងចេញជារោគសញ្ញាដូចជា - គេងមិនលក់ ស្រងូតស្រងាត់ ងាយនឹងយំ មិនស្តីនិយាយ ដកខ្លួនចេញពីសង្គម មានអារម្មណ៏ឯកកោ អស់សង្ឃឹម ស្តីបន្ទោសខ្លួនឯង ឲ្យតំលៃខ្លួនឯងទាបជាងអ្នកផងទាំងពួង មិនចាប់អារម្មណ៏អ្វីដែលនៅជំុវិញខ្លួន និងប៉ុនប៉ងធ្វេីអត្តឃាដជាញយៗដង ឬធា្លប់ធ្វេីសកម្មភាពអត្តឃាដម្តង ឬច្រេីនដងរួចមកហេីយ និងមានអ្នកជំម្ងឺខ្លះមានគំនិតមនុស្សឃាដ ឬក៏ធ្វេីសកម្មភាពមនុស្សឃាដ។
ជម្ងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរក្នុងស្ថានភាពមួយណានោះអាចនឹងមានរោគសញ្ញាវិកលចរិករួមជាមួយ សញ្ញាវិកលចរិកសមាជិកគ្រួសារអាចកត់សំគាល់បានដោយងាយដូចជា-អាកប្បកិរិយាប្លែក លឺសំទ្បេង ឬមេីលឃេីញនូវអ្វីដែលអ្នកផងទាំងពួង ស្តាប់មិនលឺឬមេីលមិនឃេីញ។
៣- ជម្ងឺបាយប៉ូទ្បា៖
ជម្ងឺប្រភេទនេះអាចមានពីរទំរង់នៅលេីអ្នកជម្ងឺតែមួយក្នុងពេលវេលាផ្សេងពីគ្នា៖
ម្តងអ្នកជម្ងឺអាចស្តែងចេញជាទំរង់ធ្លាក់ទឹកចិត្តដែលអ្នកជម្ងឺមានសភាពគេងមិនលក់ ស្រងូតស្រងាត់ ងាយនឹងយំ មិនស្តីនិយាយ ដកខ្លួនចេញពីសង្គម មានអារម្មណ៏ឯកកោ អស់សង្ឃឹម ស្តីបន្ទោសខ្លួនឯង ឲ្យតំលៃខ្លួនឯងទាបជាងអ្នកផងទាំងពួង មិនចាប់អារម្មណ៏អ្វីដែលនៅជំុវិញខ្លួន និងប៉ុនប៉ងធ្វេីអត្តឃាដជាញយៗដង ឬធា្លប់ធ្វេីសកម្មភាពអត្តឃាដម្តង ឬច្រេីនដងរួចមកហេីយ និងមានអ្នកជម្ងឺខ្លះមានគំនិតមនុស្សឃាដ ឬក៏ធ្វេីសកម្មភាពមនុស្សឃាដ។
ម្តងអ្នកជម្ងឺអាចស្តែងចេញជាទំរង់មេនៀរដែលអ្នកជម្ងឺមានសភាពផ្ទុយនឹងអាការៈដូចខាងលេី រោគសញ្ញាមានដូចជា៖ មិនចង់គេង មានអារម្មណ៏សប្បាយប្លែក និយាយចេ្រីនហេីយញាប់ មានអំនួតខ្លួនឯង ឲ្យតំលៃខ្លួនឯងខ្ពស់ជាងអ្នកផងទាំងពួង សក្មមភាពប្រចាំថ្ងៃមានការកេីនទ្បេីងខុសប្រក្រតី អារម្មណ៏ផ្លូវភេទមានការកេីនទ្បេីង ការចំណាយប្រាក់កាសមិនត្រូវនឹងស្ថានភាព និងកាលៈទេសៈ។
ជម្ងឺបាយប៉ូទ្បាក្នុងស្ថានភាពមួយណានោះអាចនឹងមានរោគសញ្ញាវិកលចរិករួមជាមួយមិនថាតែក្នុងទំរង់ធ្លាក់ទឹកចិត្ត ឬទំរង់មេនៀរនោះទេ។ សញ្ញាវិកលចរិកសមាជិកគ្រួសារអាចកត់សំគាល់បានដោយងាយដូចជា-អាកប្បកិរិយាប្លែក លឺសំទ្បេងឬមេីលឃេីញនូវអ្វីដែលអ្នកផងទាំងពួងស្តាប់មិនលឺឬមេីលមិនឃេីញ។
៤- សេវាសំម្រាកព្យាបាលនៅមានប្រភេទជម្ងឺផ្សេងៗឯទៀតជាច្រេីន ជាពិសេសជម្ងឺទាំងទ្បាយណាដែលពំុទទួលបានលទ្ធផលល្អប្រសេីរ ហេីយរិតកាន់តែធ្ងន់ឡេីងៗ ក្រោយពីការព្យាបាលដោយគ្រាន់តែពិគ្រោះ និងយកថ្នាំទៅពិសារនៅឯគេហដ្ឋាន។
this page