សេវាស្តាសតិបញ្ញា, ស្មារតី, និងកាយសម្បទា
ចូរធ្វេីការស្វែងយល់អំពីសេវាស្តាសតិបញ្ញា និងកាយសម្បទាដូចខាងក្រោម៖
ជម្ងឺផ្លូវចិត្តគ្រប់ប្រភេទ គ្រប់កំរិត និងគ្រប់ទំរង់ទាំងអស់ គឺបណ្តាលឲ្យមានផលប៉ះពាល់ទៅលេី ការគិត អារម្មណ៍ អាកប្បកិរិយា សកម្មភាពប្រចាំថ្ងៃ និងតួនាទីមុខងារក្នុងសង្គម។ ដោយទ្បែកជម្ងឺផ្លូវចិត្តធ្ងន់ធ្ងរ ផលប៉ះពាល់ របស់វារិតតែមានសភាពធ្ងន់ធ្ងរ និងរាំុរៃ៉ទៅទៀត។ ហេតុដូច្នេះការស្តាសតិបញ្ញា ស្មារតី និងកាយសម្បទា ទៅលេីអ្នកដែលមានជម្ងឺផ្លូវចិត្តធ្ងន់ធ្ងរ គឺជារឿងចាំបាច់ និងសំខាន់បំផុត បន្ទាប់ពីទទួលបានការព្យាបាលដោយ ឱសថមួយរយៈរួចមក។
តាមការសង្កេតបានឲ្យឃេីញថា ការរំពឹងទុករបស់ក្រុមគ្រួសារមួយចំនួន សក្នុងការព្យាបាល ឬការជួយអន្តរាគមន៍ ដល់អ្នកជាទីស្រឡាញ់របស់ពួកគាត់ដែលកំពុងមានជម្ងឺផ្លូវចិត្តធ្ងន់ធ្ងរ គឺមានតែការប្រើប្រាស់ឱសថមួយមុខ ប៉ុណ្ណោះ។ រីឯក្រុមគ្រួសារមួយចំនួនទៀតមានការយល់ដឹងខ្លះៗដែរ អំពីការស្តាសតិបញ្ញា ស្មារតី និងកាយសម្បទា ដែលវាជាមធ្យោបាយដ៏ល្អប្រសើរ ក្នុងការរួមបញ្ជូលគ្នាជាមួយនឹងការព្យាបាលដោយឱសថ ហើយ ជាលទ្ធផល វាអាចធ្វើអោយអ្នកមានជម្ងឺផ្លូវចិត្តធ្ងន់ធ្ងរបានធូស្បើយក្នុងកំរិតខ្ពស់។ ក៏ប៉ុន្តែដោយមានការខ្វះខាត សេវាផ្នែកនេះនៅក្នុងព្រះរាជាណាចក្រកម្ពុជាដេីម្បីបំរេីដល់ពួកគាត់ និងអ្នកជម្ងឺ នោះទេីបធ្វើអោយអ្នកជម្ងឺផ្លូវ ចិត្តធ្ងន់ធ្ងរមួយចំនួនធំគ្មានការធូរស្បេីយទាំងស្រុងនឹងពំុបានវិលត្រទ្បប់មករកសភាពដេីមដូចពេលមុនមានជម្ងឺ នោះទ្បេីយ។
ពួកគេគ្រាន់តែបានឃើញនូវរោគសញ្ញាខ្លះៗ ដូចជា កាចទ្បូទ្បា អាកប្បកិរិយាប្លែក និយាយច្រេីន និងមិនគេង បានធូរស្បេីយ នោះពួកគាត់យល់ថាអ្នកជាទីស្រឡាញ់របស់ពួកគាត់ជាសះស្បើយពីជម្ងឺដ៏ធ្ងន់ធ្ងរនោះហើយ។ ផ្ទុយទៅវិញអាការៈមួយផ្នែកធំផ្សេងទៀត ពំុមានការធូរស្បេីយសោះទ្បេីយ ដូចជា ការប្រាស្រ័យទាក់ទងរវាង សមាជិកគ្រួសារ បុគ្គលផ្សេងៗឯទៀតក្នុងសង្គម ការសំអិតសំអាងខ្លួនប្រាណ ការស្លៀកពាក់ ការញុាំ ការសិក្សារៀនសូត្រ ការងារក្នុងការិល័យ មុខជំនាញនានា ការងារមុខជំនួញ ការងារស្រែចំការជាដេីម។ល។
អាស្រ័យដោយហេតុផលដូចខាងលេី អ្នកជម្ងឺត្រូវបានទុកដាក់ និងរស់នៅក្នុងសភាពមួយមិនប្រាកដប្រជាទៅ តាមយថាកម្ម។ ពួកគេត្រូវបានបង្ខាំងទុកក្នុងបន្ទប់ដាច់ដោយទែ្បក ចងច្រវាក់ ទុកចោលក្រោមផ្ទះ ឬក្រោម ដេីមឈេី ហាលភ្លៀងហាលខ្យល់ ឬពួកគេត្រូវបានរស់នៅដោយមានសេរីភាពជាមួយសមាជិក គ្រួសារផ្សេងៗ ឯទៀតដែរ ក៏ប៉ុន្តែបានត្រឹមតែញុាំគេងៗ និងពំុមានសកម្មភាពនោះទ្បេីយ កំុសូម្បីតែការងារជាប្រចាំផ្ទាល់ខ្លួនដូចជា លុបមុខ ដូសធ្មេញ ងូតទឹក ស្លៀកពាក់ និងកិច្ចការប្រចាំថ្ងៃផ្សេងៗឯទៀតក៏ពួកគេមិនអាចធ្វេីបានប្រសេីរនោះទ្បេីយ។
ហេតុផលយ៉ាងដូច្នោះហេីយ ទេីបទិសដៅរបស់គ្លីនិកសាន់រា៉យមានកាតព្វកិច្ចជាចំបងក្នុងការផ្តល់សេវា ស្តាសតិបញ្ញា ស្មារតី និងកាយសម្បទាឲ្យទៅដល់អ្នកជម្ងឺផ្លូវចិត្តទាំងទ្បាយណាដែលមានសភាពរាំុរៃ៉ ដេីម្បីឲ្យពួកគេមានឱកាសបានប្រសេីរទ្បេីងវិញ និងអាចរួមរស់ ព្រមទាំងចូលរួមធ្វេីសកម្មភាពក្នុងសង្គមដូចអ្នកផងទាំង ពួងបានដែរ។ នេះគឺជាការបំពេញបង្រ្គប់នូវសេវាខ្វះខាតមួយទៀត ហេីយវាជាសេវាដ៏មានសារៈសំខាន់និង មានលក្ខណៈពេញលេញដេីម្បីបំរេីជូនទៅដល់លោកអ្នក និងអ្នកជាទីស្រទ្បាញ់របស់លោកអ្នក។
តាមការសិក្សានិងបទពិសោធន៍កន្លងមកបានបង្ហាញឲ្យឃេីញថាក្រុមជម្ងឺផ្លូវចិត្តធ្ងន់ធ្ងរក្រោយពីពួកគេបានចូល រួមក្នុងកម្មវិធីស្តាសតិបញ្ញា ស្មារតី និងកាយសម្បទា មួយរយៈក្រោយមកពួកគេអាចនឹងមានឱកាស វិលត្រទ្បប់ ចូលរួមសក្មមភាពក្នុងសង្គមទ្បេីងវិញបានដោយប្រសេីរ។ ផ្ទុយមកវិញ ប្រសិនបេីពួកគេពំុបានចូលរួមក្នុងកម្ម វិធីនេះទេ ជាក់ច្បាស់ណាស់វានឹងមានផលប៉ះពាល់ដោយរាំុរ៉ៃដែលយេីងពំុអាចបា៉ន់ប្រមាណទៅបានសំរាប់ អានាគតរបស់ពួកគាត់។
this page