អ្នកជំនាញរបស់ពួកយើង

សាស្ត្រាចារ្យ, វេជ្ជបណ្ឌិត បិន វ៉ាន ជិនប៊ូស

លោកសាស្ត្រាចារ្យ, វេជ្ជបណ្ឌិត បិនវានជិនប៊ូស គឺជាអ្នកឯកទេសវិកលវិទ្យា និតិវិកលវិទ្យា និងជាទីប្រឹក្សាបច្ចេកទេស នៃមន្ទីរ
សម្រាកព្យាបាលផ្លូវចិត្តសាន់រា៉យ។សាស្ត្រាចារ្យ, វេជ្ជបណ្ឌិត បិនវា៉នជិនប៊ូស លោកបានទទួលសញ្ញាប័ត្រជាវេជ្ជបណ្ឌិត        ពីមហាវិទ្យាល័យ អ៊ូត្រិច នាឆ្នាំ១៩៧៨ និងបានទទួលការបណ្តុះ បណ្តាលបន្តជាឯកទេសវិកលវិទ្យានៅ មជ្ឈមណ្ឌល                      ចិត្តវិកលហ្សុងនិង ឈីល នាទីក្រុងអាមឺហ្វូត។

នៅឆ្នាំ ១៩៨៤ លោកសាស្ត្រាចារ្យ, វេជ្ជបណ្ឌិត បិនវា៉នជិនប៊ូស ត្រូវបានទទួលស្គាល់ ពិតប្រាកដថាជាគ្រូពេទ្យឯកទេសវិកលវិទ្យា និងជាអ្នកព្យាបាលចិត្តសាស្ត្រ ដល់អតិថិជនជា លក្ខណៈបុគ្គល និងជាក្រុម។ លើសពីនេះទៅទៀត លោកសាស្ត្រាចារ្យ,វេជ្ជបណ្ឌិត បិនវា៉នជិនប៊ូសគឺជាអ្នកជំនាញការព្យាបាលផ្នែកសហគមន៏រួមមានការគ្រប់គ្រងករណីជម្ងឺ ជំនួយរកការងារធ្វើនិងផ្ទះសំបែងស្នាក់នៅ ការគាំទ្រដល់ក្រុមគ្រួសារ ការអប់រំ ការព្យាបាលអ្នកញៀននឹងសារធាតុញៀន ការស្តារលទ្ធភាពពលកម្ម និងការគាំទ្រដល់អ្នកជម្ងឺ          ដែលមានជម្ងឺផ្លូវចិត្តធ្ងន់ធ្ងរ និងរាុំរ៉ៃ។

បទពិសោធន៍ជាង ២៥ឆ្នាំ លោកសាស្ត្រាចារ្យ, វេជ្ជបណ្ឌិត បិនវា៉នជិនប៊ូស បានធ្វើការនៅ ក្នុងប្រទេសហូឡង់ជាអ្នកឯកទេសចិត្តរោគគ្លីនិក និងជាអ្នកឯកទេសនិតិវិកលវិទ្យា ក្នុងការ វាយតំលៃចិត្តរោគឲ្យតុលាការនៅទីក្រុងអាំស្ទាំដាំ និងអស់រយៈពេល ៥ឆ្នាំ ទៀត(២០០០-២០០៥) លោកសាស្ត្រាចារ្យ, វេជ្ជបណ្ឌិត បិនវា៉នជិនប៊ូស បានបំរើការជាមួយអង្គការសហ ប្រជាជាតិ ក្នុងនាមជាអ្នកឯកទេសនិតិវិកលវិទ្យានៃអតីតតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិនៅ សាធារណៈរដ្ឋយូហ្គោស្លាវី នាទីក្រុងហេក។

ក្នុងឆ្នាំ២០១១ លោកសាស្ត្រាចារ្យ, វេជ្ជបណ្ឌិត បិនវា៉នជិនប៊ូស  បានអញ្ជើញ មកដល់ ប្រទេសកម្ពុជាហើយក៏បានបម្រើការជាគ្រូពេទ្យឯកទេសវិកលវិទ្យា នៅមន្ទីរពេទ្យសកល វិទ្យាល័យអន្តរជាតិសែនសុខ និងជាសាស្ត្រាចារ្យផ្នែកចិត្តរោគ នៅសកលវិទ្យាល័យ អន្តរជាតិ។ ស្របពេលជានោះដែរ លោកសាស្ត្រាចារ្យ, វេជ្ជបណ្ឌិត បិនវា៉នជិនប៊ូស ក៏បាន សហការណ៍នឹងមន្ទីរសម្រាកព្យាបាលផ្លូវចិត្តសាន់រា៉យ ក្នុងនាមជាទីប្រឹក្សាបច្ចេកទេស និងជាគ្រូពេទ្យឯកទេសវិកលវិទ្យា។ អតិថិជនដែលលោកបានទទួលពិគ្រោះ និងធ្វើការ ព្យាបាលរួមមានទាំងជនជាតិខ្មែរនិងជនបរទេសដែលរស់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា។

សាស្ត្រាចារ្យ, វេជ្ជបណ្ឌិត យឹម សុបុត្រា

លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត យឹម សុបុត្រា ជាស្ថាបនិក និងជានាយក នៃមន្ទីរសំរាក ព្យាបាលផ្លូវចិត្ត សាន់រ៉ាយ ។ លោកបានទទួលសញ្ញាប័ត្រជាវេជ្ជបណ្ឌិត ពីសកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាលនា ឆ្នាំ១៩៩៣ និងបានទទួលសញ្ញាប័ត្រជាឯកទេសវិកលវិទ្យា ពីសកលវិទ្យាល័យ អូស្លូ នៃប្រទេសន័រវេសនាឆ្នាំ ២០០០។

នាឆ្នាំ២០០១ លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត យឹម សុបុត្រា បានអញ្ជើញទៅបំពេញ កម្មសិក្សា នៅប្រទេសហ្វីលីពីនក្នុងមន្ទីរពេទ្យជាតិ នាទីក្រុងមានីល ក្នុងជំនាញគ្រប់គ្រង អ្នកជម្ងឺផ្លូវចិត្តសម្រាកពេទ្យ។ នាឆ្នាំ ២០០៩ លោកវេជ្ជបណ្ឌិត យឹម សុបុត្រា ត្រូវបាន អញ្ជើញដោយអង្គកាសុខភាពពិភពលោក ប្រចាំតំបន់ ដើម្បីធ្វើកម្មសិក្សានៅប្រទេស កូរេ៉ ខាងត្បូងក្នុងមន្ទីរពេទ្យផ្លូវចិត្តយុ៉ងហ្គីង ទៅលើជំនាញព្យាបាលជម្ងឺផ្លូវចិត្ត ដោយគំរូបែប បទសហគមន៍ និងក្នុងជំនាញគ្រប់គ្រងអ្នកជម្ងឺផ្លូវចិត្តសម្រាកពេទ្យផងដែរ។

លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត យឹម សុបុត្រា បាននឹងកំពុងបំរើការក្នុងផ្នែកពិគ្រោះ ជម្ងឺផ្លូវចិត្ត នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយលោកមានតួនាទីជានាយផ្នែក និងអ្នក ជំនាញឯកទេសវិកលវិទ្យា។ ក្នុងរយៈពេលមួយខែៗ លោកបានផ្តល់ការព្យាបាលដល់អ្នក ជម្ងឺផ្លូវចិត្តរាប់រយនាក់ដែលអញ្ជើញមកពីគ្រប់ទិសទីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រៅពីភារកិច្ចជាគ្រូពេទ្យជំនាញក្នុងការពិគ្រោះ និងព្យាបាលជម្ងឺផ្លូវចិត្តនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត លោកវេជ្ជបណ្ឌិតក៏ជាសាស្រ្តាចារ្យ មួយរូបផងដែរ ដែលទទួលខុសត្រូវលើមុខវិជ្ជា ផ្នែកផ្លូវចិត្ត នៃសកលវិទ្យាល័យអន្តរជាតិ។

លើសពីនេះលោកបានចូលរួមសហការណ៍ជាមួយនឹងកម្មវិធីជាតិសុខភាពផ្លូវចិត្ត និងអជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន  ដោយលោកមានភារកិច្ចសំខាន់មួយផ្សេងទៀត គឺជាគ្រូ បង្គោល។ លោកបាននឹងកំពុងផ្តល់ការបណ្តុះបណ្តាលស្តីពីសុខភាពផ្លូវចិត្តនិងគ្រឿងញៀន ដល់មន្រ្តីសុខាភិបាល ព្រមទាំងមន្រ្តីប៉ូលីលដែលកំពុងបំរើការជាមន្ត្រីប្រយុទ្ធប្រឆាំងនឹង គ្រឿងញៀន ទូទាំង ២៤ ខេត្តក្រុង នៃព្រះរាជាណាចក្រកម្ពុជា។

រហូតមកដល់សព្វថ្ងៃនេះលោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត យឹម សុបុត្រា បាននឹងកំពុងបំរេី ការលេីផ្នែកជម្ងឺផ្លូវចិត្ត និងគ្រឿងញៀនទាំងក្នុងគ្រិះស្ថានរដ្ឋ និងឯកជនអស់រយៈពេលជាង ១០ឆ្នាំ រួចមកហើយ។

វេជ្ជបណ្ឌិត ឡោ វណ្ណថារី

លោកវេជ្ជបណ្ឌិត ឡោ វណ្ណថារី ជាអ្នកជំនាញឯកទេសសុខភាពផ្លូវចិត្តកុមារ និងអនុបណ្ឌិត សុខភាពសាធារណៈ។ លោកបានទទួលសញ្ញាប័ត្រវេជ្ជបណ្ឌិតពីសកលវិទ្យាល័យវិទ្យា សាស្ត្រសុខភាព នាឆ្នាំ១៩៩៣ និងឌីប្លូមឯកទេសចិត្តរោគកុមារ ពីវិទ្យាស្ថានជាតិផ្នែក ប្រពន្ធ័ប្រសាទ និងសុខភាពផ្លូវចិត្តនៃប្រទេសឥណ្ឌា។ លោកវេជ្ជបណ្ឌិត វណ្ណថារី ក្នុងតួនាទី ជាប្រធានផ្នែកមជ្ឈមណ្ឌលសុខភាពផ្លូវចិត្តកុមារ បានព្យាបាលកុមារ និងក្មេងជំទង់ ប្រមាណជា១០០នាក់ ជារៀងរាល់សប្តាហ៍អស់រយៈពេល ៦ឆ្នាំ។ អ្នកជម្ងឺទាំងនោះភាគ ច្រើនមានបញ្ហានៃការរីកលូតលាស់ ប្រពន្ធ័ប្រសាទ និងចិត្តរោគ។ ក្រោយមក វេជ្ជបណ្ឌិត វណ្ណថារី បានចំណាយពេល ៣ឆ្នាំ ទៀតក្នុងការពិនិត្យជម្ងឺផ្លូវចិត្តនៅតាមសហ គមន៏ និងតាមបណ្តាអង្គការមួយចំនួននៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ។ វេជ្ជបណ្ឌិត វណ្ណថារី ក៏បានទទួលសញ្ញាប័ត្រ អនុបណ្ឌិត ផ្នែកសុខភាព សាធារណៈពីមហាវិទ្យាល័យ រីកស៊ូមីខាន់ អាស៊ីប៉ាស៊ីហ្វិក ប្រទេសជប៉ុន និងកំពុងកាន់គំរោងជាច្រើនទាក់ទងជាមួយបញ្ហាសុខភាព សាធារណៈនៅក្នុងប្រទេសកម្ពុជា។
 
វេជ្ជបណ្ឌិត សីុម ទន់

លោកវេជ្ជបណ្ឌិត សីុម ទន់ ជាអ្នកជំនាញឯកទេសប្រពន្ធ័ប្រសាទលោកបានទទួលសញ្ញា ប័ត្រជាវេជ្ជបណ្ឌិតពីសកលវិទ្យាល័យវិទ្យាសាស្ត្រសុខភាពកាលពី ឆ្នាំ១៩៩២ ហើយបាន បំរើការនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងតួនាទីជាប្រធានផ្នែកប្រពន្ធ័ប្រសាទ តាំងពី ពេលនោះមក។ វេជ្ជបណ្ឌិត សីុម ទន់ បានបំរើការនៅក្នុងមន្ទីរសំរាកព្យាបាលផ្លូវចិត្ត សាន់រ៉ាយ ហើយបានផ្តល់ការពិគ្រោះ និង ព្យាបាលជម្ងឺផ្លូវចិត្ត ព្រមទាំងជម្ងឺសសៃរប្រសាទ អស់រយៈពេលប្រមាណ១០ឆ្នាំមកហើយ។